ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល និងកងកម្លំាងប្រជាការពារ នៅគោលដៅផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ថ្ងៃព្រហស្បត៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល និងកងកម្លំាងប្រជាការពារ រក្សាសន្តិសុខ សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងការកោតសរសើរ ចំពោះការខិតខំរួមសហការគ្នាអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព បានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាមួយនោះ ឯកឧត្តម ក៏បានជួយឧបត្ថម្ភ អង្ករ ២០០គីឡូក្រាម និងកន្សែងពោះគោមួយចំនួន ដោយក្តីអាណិតស្រឡាញ់នឹករលឹកបំផុត។